ប្រេងដូងអូឡេន គឺជាផលិតផលដែលមានភាពបត់បែនខ្ពស់ មានលក្ខណៈសម្បត្តិ និងមុខងារជាច្រើន។ វាធន់នឹងការអុកស៊ីតកម្ម (អុកស៊ីតកម្ម គឺជាប្រតិកម្មដែលកើតឡើងពេលប្រេងប៉ះខ្យល់ និងកំដៅខ្លាំងៗយូរពេក ដែលអាចធ្វើឲ្យប្រេងខូចគុណភាព)។ ដូច្នេះ វាអាចរក្សាគុណភាពបានយូរ និងប្រើប្រាស់បានច្រើនដង។ វាមានស្ថេរភាពនៅសីតុណ្ហភាពខ្ពស់។ ពេលយកទៅចៀន ឬបំពង វាធន់នឹងកំដៅបានល្អ ធ្វើឲ្យអាហារក្រៀម ស្រួយ និងឆ្ងាញ់។ ម្យ៉ាងវិញទៀត វាគ្មានក្លិន និងគ្មានពណ៌ ដូច្នេះមិនប៉ះពាល់ដល់រសជាតិ រូបរាង ឬក្លិនរបស់ម្ហូបអាហារនោះទេ។ នៅទ្វីបអាស៊ី និងអាហ្វ្រិក ប្រេងដូងអូឡេនត្រូវបានប្រើយ៉ាងទូលំទូលាយជាប្រេងចម្អិនអាហារ ដូចជនជាតិអឺរ៉ុបដែលប្រើប្រេងផ្កាឈូករ័ត្ន ឬប្រេងអូលីវ។